សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត តំបន់លូ ៥

សុខសប្បាយទេទាំងអស់គ្នា? ហើយឈ្នះទេ? ឈ្នះ! អរគុណណាស់! ថ្ងៃនេះ យើងចាប់ផ្ដើមជុំទី ២ ទៅចុះ។ ជុំទី ១ គឺត្រូវបានបញ្ចប់ត្រឹមពេលចាប់ផ្ដើមយុទ្ធនាការបោះឆ្នោត ហើយ​ជុំទី ២ គឺចាប់ផ្ដើមក្រោយការបោះឆ្នោត។ ថ្ងៃនេះ ខ្ញុំបានពិតជាមានការរីករាយ ដែលបានអនុវត្ដនូវ​ការ​សន្យា​ … ដូចបានជម្រាបជូនក្មួយៗកម្មករ/ការិនីថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ខ្ញុំនឹងបន្ដ​ដើម្បីជួបជា​មួយកម្មករ/ការិនីតទៅ​ទៀត តាមកម្មវិធីដែលធ្លាប់មានកន្លងទៅ ប៉ុន្ដែប្រសិនបើគណបក្ស​ប្រជា​ជន​កម្ពុជាមិនឈ្នះឆ្នោតទេ ពេលនោះ ខ្ញុំនឹងមិន​​បន្ដធ្វើទេ ព្រោះទុកឲ្យអនាគតនាយករដ្ឋមន្ដ្រី​គេនឹង​បន្ដការងារ​គេ​ទៅចុះ។ ឥឡូវនេះ វាបានច្បាស់ហើយថា អនាគតនាយករដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលអាណត្ដិថ្មីទី ៦ គឺនៅតែ ហ៊ុន សែន ដដែលទេ។ ពូបានជម្រាបហើយថា ពូនឹងបន្ដក្នុងមុខតំណែងនាយករដ្ឋមន្ដ្រីតាមរយៈ នៃការបោះ​ឆ្នោត យ៉ាងតិច ១០ ឆ្នាំទៀត ឥឡូវ ច្បាស់ណាស់ថា យ៉ាងតិចក៏មាន ៥ ឆ្នាំ ទៀតដែរ ដែលពូនឹងធ្វើជានាយក​រដ្ឋមន្ដ្រី ប៉ុន្ដែឆ្នាំ ២០២៣ យើងនឹងមានការបោះឆ្នោតសាជាថ្មីម្ដងទៀត។ អរគុណម្ចាស់រោងចក្រ បដិសណ្ឋារកិច្ចពីកម្មករ/ការិនី និងប្រជាជនកម្ពុជាដែលបានទៅបោះឆ្នោត ខ្ញុំសូមយកឱកាសនេះ … Continue reading សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត តំបន់លូ ៥